សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្អាកការប្រកួតជម្រុះ World Cup ក្នុងខែមីនា

ចែករំលែក៖

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង (CONMEBOL) បានពន្យាពេលជាផ្លូវការនៃការប្រកួតជម្រុះ World Cup របស់ពួកគេដែលត្រូវបានគេគ្រោងនឹងធ្វើឡើងក្នុងអំឡុងពេលសម្រាកអន្តរជាតិក្នុងខែមីនា

សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា បណ្តាប្រទេសអាមេរិចខាងត្បូងត្រូវលេងការប្រកួតជម្រុះចំនួន២ប្រកួតក្នុងរយៈពេលវិស្សមកាលប៉ុន្តែការហាមឃាត់ការធ្វើដំណើរបានបង្កជាបញ្ហាដល់កីឡាករ

នៅក្នុងសេចក្តីថ្លែងការណ៍មួយ CONMEBOL បានបង្ហាញថាគណៈកម្មាធិការ CONMBEOL បានសម្រេចចិត្តផ្អាកការប្រកួតជម្រុះចំនួននៅ World Cup 2022 ដែលគ្រោងនឹងធ្វើឡើងនៅខែមីនានេះ ។

សេចក្តីថ្លែងការណ៍បានបន្តថា ការសម្រេចចិត្តគឺអាស្រ័យលើភាពមិនអាចទៅរួចដោយមានកីឡាករអាមេរិចខាងត្បូងទាំងអស់មិនអាចធ្វើដំណើរឲ្យបានទាន់ពេលវេលា និងការរឹតត្បិតរបស់ប្រទេសមួយចំនួន ជាមួយគ្នានេះ FIFA នឹងពិនិត្យមើលការរៀបចំការប្រកួតឡើងវិញដោយមានការសម្របសម្រួលជាមួយ CONMEBOL និងសមាគមជាសមាជិក។ ជំរើសផ្សេងៗគ្នាសម្រាប់ការបំពេញការប្រកួតនឹងត្រូវសិក្សាក្នុងពេលវេលាជាក់លាក់ណាមួយ

ការសម្រេចចិត្តនេះគឺជាលទ្ធផលនៃការប្រជុំរវាងប្រធាន FIFA លោកGianni Infantino និងប្រធាន CONMEBOL លោក Alejandro Dominguez ។ ប្រសិនបើការប្រកួតជម្រុះបានឈានទៅមុខនោះបណ្តាប្រទេសកំពូលៗ អាមេរិកខាងត្បូងប្រហែលជាគ្មានកីឡាករឆ្នើមៗ របស់ខ្លួនចូលរួមប្រកួតទេ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩ពីអឺរ៉ុបកំពុងតែខ្លាំងក្លានៅឡើយ ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print