ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបជូនលោក លោកស្រីឱសថការីទទួលខុសត្រូវបច្ចេកទេស និងអគ្គនាយកគ្រឹះស្ថានផលិតឱសថ
– លោក លោកស្រីឱសថការីទទួលខុសត្រូវបច្ចេកទេស និងនាយកគ្រឹះស្ថានផលិតឧបករណ៍បរិក្ខារពេទ្យ
– លោក លោកស្រីឱសថការី ទទួលខុសត្រូវបច្ចេកទេស និងល្អនាយកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ
– លោក លោកស្រីឱសថការីទទូលខុសគ្រូបបច្ចេកទេស និងម្ចាស់ឱសថស្ថាន ឱសថស្ថានកម្មវត្ថុ ៖ ការក្រើនរំលឹកស្តីពីការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់។
យោង – ព្រះរាជក្រម ជស /រកម/០៦៩៦ – ព្រះរាជក្រម នស/ /០២ ចុះថ្ងៃទី ១៧ ខែមិថុនា ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងឱសថ រកម/១២០៧/០៣៧ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងឱសថ
– ប្រកាសលេខ ០៤១៣ អបស/ឱអបស ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៩ របស់ក្រសួងសុខាភិបាល ស្តីពីការកែ សម្រួល ប្រកាសលេខ៩៣៦ សនបឱ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៦ របស់ក្រសួងសុខាភិបាល ស្តីពីបែបបទ និងល័ក្ខខ័ណ្ឌ ក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំងនៃគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ
– ប្រកាសលេខ ៥០៥ អបស/ឱអបស ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៨ របស់ក្រសួងសុខាភិបាល ស្តីពីបែបបទ និងល័ក្ខខ័ណ្ឌក្នុងការបើក ឬបិទ ឬប្តូរទីតាំងនៃគ្រឹះស្ថានផលិតឱសថ
– ប្រកាសលេខ ៤៧៤ អបស/ឱអបស ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល ស្តីពីបែបបទនិងលក្ខខណ្ឌក្នុងការគ្រប់គ្រងគ្រឹះស្ថានផលិតឧបករណ៍បរិក្ខារពេទ្យ
– ប្រកាសលេខ ០០១៤ អបស/ឱអបស ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ របស់ក្រសួងសុខាភិបាល ស្តីពីការកែ សម្រួលប្រកាសលេខ ១៥៥ អបស/ឱអបស ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០០ របស់ក្រសួងសុខាភិបាល ស្តីពី បែបបទ និងល័ក្ខខ័ណ្ឌក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំងនៃគ្រឹះស្ថានលក់ឱសថ
– ប្រកាសលេខ ៣៥៣ អបស/ឱអបស ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសុខាភិបាល ស្តីពី លក្ខខណ្ឌ ក្នុងការផ្សព្វផ្សាយឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ
• យោងតាមការចាំបាច់របស់ក្រសួងសុខាភិបាល។
តបតាមកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសង្កេតឃើញថា កន្លងមកមានគ្រឹះស្ថានភាគច្រើនបាន អនុវត្តត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលមាន ជាធរមានក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ប៉ុន្តែនៅមានគ្រឹះស្ថាន មួយចំនួនតូចអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយបានចែកចាយ ឬលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍ ។ បរិក្ខារពេទ្យ តាមប្រព័ន្ធអនឡាញ ផ្សារទំនើប ឬបណ្តាញណែតវើកក្រៅពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសុខាភិបាលមានវិធានការណែនាំដូចតទៅ៖
១. គ្រឹះស្ថានត្រូវចែកចាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យដែលមានលេខទិដ្ឋាការ ឬ បញ្ជីកាដោយមានបិទលតាបត្រត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅឱ្យឱសថស្ថានដែលមាន ច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
២.គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យតាមគ្រប់រូបភាព ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
៣.គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យតាមបណ្តាញ អនឡាញ ឬបណ្តាញណែតវើកគ្រប់ប្រភេទ។
៤. ការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យដល់អតិថិជនសម្រាប់ប្រើប្រាស់អាច ប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងតែប៉ុណ្ណោះ។
៥. អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយ និងណែនាំឱ្យបានទូលំទូលាយដល់ឱសថស្ថាន ឱសថស្ថានរង ផ្សារទំនើប និង ទីតាំងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខាររពទ្យគ្មានច្បាប់ទាំងអស់ និងត្រូវចាត់វិធានការ ឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះទីតាំងទាំងឡាយណាដែលនៅតែបន្តលក់ផលិតផលខាងលើដោយគ្មានច្បាប់ អនុញ្ញាត។
៦. ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវសហការ ជាមួយភ្នាក់ងារត្រួតពិនិត្យឱសថរបស់មន្ទីរសុខាភិបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះអនុវត្ត តាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
៧. ក្រសួងសុខាភិបាលនឹងចាត់វិធានការណ៍តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីណែនាំនេះ។
ក្រសួងសុខាភិបាលសង្ឃឹមថាលោក លោកស្រីជាឱសថការីទទួលខុសត្រូវបច្ចេកទេស អគ្គនាយក និងម្ចាស់ គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្រប តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ, សិលា