ក្រសួងកសិកម្ម ចេញសេចក្តីណែនាំស្តីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញ សេចក្តីណែនាំ ស្តីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ (Covid-19)។

ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ និងអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំបន្ថែមដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ ថ្នាក់ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចខាងក្រោម៖
១.ថ្នាក់ដឹកនាំ ប្រធានគ្រប់អង្គភាព ត្រូវធ្វើការតាមដាន និងជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទឱ្យធ្វើការតាមដានសុខភាព ជាប្រចាំដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ ២.គ្រប់អង្គភាពត្រូវរៀបចំឱ្យមានការផ្លាស់វេនគ្នាមកធ្វើការប្រចាំថ្ងៃ ដោយធ្វើការបែងចែកក្នុង១ក្រុម មានគ្នា យ៉ាងច្រើន ១០%នៃចំនួនមន្ត្រីក្នុងអង្គភាព។ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមិនត្រូវវេនធ្វើការ ត្រូវនៅក្នុងផ្ទះ ដោយបំពេញភារកិច្ចរៀងៗខ្លួន តាមប្រព័ន្ធអ៊ុនធើណេត (Online) ដើម្បីធានានិរន្តរភាពការងារ និងកុំធ្វើដំណើរទៅទីឆ្ងាយ ឬទីប្រជុំជនបើគ្មានការចាំបាច់បន្ទាន់ ដោយអនុវត្តវិធានការ *៣ការពារ និង៣កុំ” ឱ្យបានម៉ឺងម៉ាត់។

៣.ត្រូវផ្អាករាល់កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ លើកលែងតែមានករណ៍ចាំបាច់ ត្រូវស្នើសុំគោលការណ៍អនុញ្ញាតពីលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំពិភាក្សានានាត្រូវរៀបចំធ្វើតាមប្រព័ន្ធអ៊ុនធើណេត (Online)។

៤.គ្រប់ច្រកចេញចូលរបស់ទីស្តីការក្រសួង និងតាមបណ្តាអង្គភាពក្រោមឱវាទទាំងអស់ ត្រូវមានការវាស់កម្តៅ និងតាមដានសុខភាពមន្ត្រីដែលមកបំពេញការងារដោយគ្មានការលើកលែងជាដាច់ខាត ព្រមទាំងចូលរួមអនុវត្តការស្កេន QR Code “ទប់ស្កាត់កវីដ-១៩- នៅតាមច្រកចេញចូលសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជនដែលជា ភ្ញៀវមកទំនាក់ទំនងការងារដោយអនុវត្តតាមជំហានទាំង៣នៃការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
ទទួលបានសេចក្តីណែនាំនេះ សូមលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print