គ្រឹះស្ថានឧត្តមសិក្សាចំនួន១៣ (រដ្ឋ១១ និងឯកជន២) ដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា លើគម្រោង “ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា”

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរ គ្រឹះស្ថានឧត្តមសិក្សាចំនួន១៣ (រដ្ឋ១១ និងឯកជន២) ដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា លើគម្រោង “ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា”។

ខាងក្រសួងបញ្ជាក់ថា, គម្រោងនេះ មានគោលដៅបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសាជូនដល់សិស្ស-និស្សិតដែលកំពុងសិក្សា និងស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្រោមស្មារតី “មុខវិជ្ជាមួយមុខ សៀវភៅមួយក្បាល នៅកម្រិតឧត្តមសិក្សា”។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការអនុម័តលើ កិច្ចព្រមព្រៀង ស្ដីពី ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន១៣ ដូចខាងក្រោម៖
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
– សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
– សាកលវិទ្យាល័យជាតិគ្រប់គ្រង
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
– សាកលវិទ្យាល័យភូមិន្ទកសិកម្ម
– សាកលវិទ្យាល័យជាស៊ីមកំចាយមារ
– សាកលវិទ្យាល័យស្វាយរៀង
– សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
– វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល
– សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
– សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print