ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពី វិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ, អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម,

១. អគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឱ្យចាត់មន្ត្រីពី ១៥ ទៅ០៧ នាក់ ប្រចាំការនៅតាមអង្គភាពនីមួយៗ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១។ អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ។ មន្ត្រីដែលត្រូវបានចាត់ឱ្យមក ប្រចាំការ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ ១៩។ ប្រគល់ភារកិច្ចជូនលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសម្របសម្រួលការងារមន្ត្រីប្រចាំការនេះ។

ដោយឡែក អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវមានកម្លាំងប្រតិបត្តិការមកបំពេញការងារជាប្រចាំ។
២. ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស ត្រូវបន្ត បំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ឱ្យបានហ្មត់ចត់ជាមួយនឹងការបន្តការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ប្រគល់ភារកិច្ចជូន លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ ១៩ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែនានា។

៣. ប្រគល់ភារកិច្ចជូនលោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួល ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា អំពីកិច្ចដំណើរការ និងការពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ- ១៩។
៤- អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃត្រូវរៀបចំប័ណ្ណចេញ-ចូល ផ្តល់ជូនចំពោះតែថ្នាក់ដឹកនាំ មន្ត្រីដែល ត្រូវបានចាត់ឱ្យមកប្រចាំការតែប៉ុណ្ណោះ។

៥. ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាដ6 នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលពុំមានភារកិច្ចចាំបាច់ ត្រូវបន្តបំពេញការងារតាមរយ អនឡាញ (Online)។
៦. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ការប្រារព្ធពិធី ការសំណេះសំណាលនានា ដែលមានលក្ខណៈ ទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមកុះករ។
៧. ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់មន្ត្រីរាជការដែលមានអាការក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅ ភ្នាក់ងារសុខាភិបាលតាមរយៈទូរស័ព្ទលេខ១១៥។
៨. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ(ពាក់ម៉ាស់
, លាងដៃ
, គម្លាតសុវត្ថិភាពសង្គម និងគម្លាត
សុវត្ថិភាពបុគ្គល ចាប់ពី១,៥០ម៉ែត្រ ឡើងទៅឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា )
និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ ចេញចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នា)។ ទទួលបានសេចក្តីណែនាំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួង មហាផ្ទៃ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print