ករណីរថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវីដ-១៩ ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ប្រមាណពី៧០ ទៅ៨០ ភាគរយទាំងរំលងអាធ្រាត

ចែករំលែក៖

ខេត្តស្ទឹងត្រែង, បើតាមលោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានគោរពជម្រាបជូនលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពី ករណីរថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវីដ-១៩ ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ប្រមាណពី៧០ទៅ៨០ភាគរយ ។

លោកប្រធានមន្ទីរបានបន្តថា, តាមប្រភពទទួលបានពីលោក ទន់ វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា , នៅវេលាម៉ោង ២និង ១០នាទី ជិតភ្លឺ ឈានចូលព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រថយន្តសម្រាប់ដឹកសំណាកវិភាគ នៅផ្ទះរបស់លោក ឡុច សេងអ៊ាង ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិ បាលខេត្ត ស្ថិតនៅភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បច្ចុប្បន្នកំលាំងមាន សមត្ថកិច្ច កំពុងចុះស្រាវជ្រាវរកមូលហេតុនៃការឆេះរថយន្តនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print