ភ្នំពេញ, នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកូវីដ-១៩ចំនួន២ទីតាំងនៅខណ្ឌទួកគោក។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក។ លោកបន្តថា, ទីតាំងទាំងនោះរួមមាន :
ទី១-ទីតាំងផលិតដុំអាល់កុល៖ ផ្ទះលេខ១៥ ផ្លូវលេខ២៥៥ ភូមិ៨ សង្កាត់បឹងសាឡាង។
ទី២-ទីតាំងហាងគុទាវឆ្ងាញ់៖ ផ្ទះលេខ១៧បេ ផ្លូវលេខ២៥៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី២។
យើងរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖
បីការពារ៖
១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល
៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ
បីកុំ៖
១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣. កុំប៉ះពាល់គ្នា
ពីរចូលរួម៖
១. ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩
២. ប្រើ QR Code Stop Covid ៕
...
ដោយ, សិលា