សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ អនុញ្ញាតឲ្យមានការបញ្ចុះសព អ្នកជំងឺកូវីដ-១៩ជាសាសនិកឥស្លាម ក្នុងករណីបើមានមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកន្ពុជា នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ  បានថ្លែងសារពិសេស ដោយបញ្ជាក់បន្ថែមរបស់សម្ដេចករណីបើមានអ្នកជំងឺកូវីដ-១៩ ទទួលមរណភាព ចំពោះសាសនិកឥស្លាម អនុញ្ញាតឲ្យមានការបញ្ចុះសព។

សូមជម្រាបជូនថា, ក្នុងសារសំលេងខាងលើនោះ សម្តេចបានអនុញ្ញាត ដោយមានការលើកលែងជាករណីពិសេស សម្រាប់បងប្អូនសាសនិកឥស្លាមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការយកចិត្តទុកដាក់ ដើម្បីអនុញ្ញាតឲ្យមានការបញ្ចុះសព ទៅតាមរបៀបចាត់ចែងមួយតាមវិធាន សុខាភិបាល ក្នុងករណីមរណភាពដោយសារកូវីដ-១៩។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី៩ ម្សិលមិញនេះ ក្នុងសារ​ជា​សំឡេង​ផ្ញើ​ជូន​រដ្ឋ​ម​ន្រ្តី​ក្រសួង​សុខា​ និងលោក លោកស្រីជា​អភិបាល​រាជធានី​ខេត្ត​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ស​ម្តេ​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យ​គ្រប់​រាជធានី​ខេត្ត​ រៀបចំ​ការសាងសង់​បច្ឆា​ឱ្យ​បាន​សមរម្យ​ និង​ឆ្ងាយ​ពី​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ សម្រាប់​បូជាសព​ក្នុងករណី​ដែល​មានការ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ -១៩។
នៅនៅកម្ពុជា ននាព្រឹកថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៦៤នាក់​ ឆ្លងសហគមន៌​ទាំងអស់​ និងមានជាសះស្បេីយ​ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​១១២៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៥៧៤នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៥៤៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 547407 ស្មេីនឹង​ 32583 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print