ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦ ៦០០ដូស (dose)

ចែករំលែក៖

ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែមីនា នេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦០០ដូស(dose) សម្រាប់ចាក់ជូនមនុស្សក្រុមអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្មើចំនួនមនុស្ស ៣០០នាក់នៅពេលនេះគឺបានចាក់គ្រប់ចំនួនវ៉ាក់សាំងដែលមានរួចហើយ។ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca រដ្ឋបាលខេត្តទទួលបានចំនួន ១៥ ០០០ដូស (dose) ហើយត្រូវចាក់ជូនដល់ក្រុមមនុស្សងាយរងគ្រោះមានអាយុ ចាប់ពី ៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា។

ដោយវ៉ាក់សាំងប្រភេទ Sinopharm ត្រូវបានចាក់អស់គ្រប់ចំនួន ដូច្នេះ រដ្ឋបាលខេត្តសូមផ្អាកការចាក់វ៉ាក់សាំង សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ (អ្នកថ្មី) មួយរយៈសិន ដោយត្រូវរង់ចាំការផ្តល់វ៉ាក់សាំងបន្ថែមទៀត ពីក្រសួងសុខាភិបាល។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្ត

ចាក់លើកទី២ តាមកាលបរិច្ឆេទដែលបានកំណត់ដោយក្រុមគ្រូពេទ្យ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print