ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី១០ ខែមីនា នេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦ ៦០០ដូស(dose) សម្រាប់ចាក់ជូនមនុស្សក្រុមអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្មើចំនួនមនុស្ស ៣ ៣០០នាក់នៅពេលនេះគឺបានចាក់គ្រប់ចំនួនវ៉ាក់សាំងដែលមានរួចហើយ។ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca រដ្ឋបាលខេត្តទទួលបានចំនួន ១៥ ០០០ដូស (dose) ហើយត្រូវចាក់ជូនដល់ក្រុមមនុស្សងាយរងគ្រោះមានអាយុ ចាប់ពី ៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា។
ដោយវ៉ាក់សាំងប្រភេទ Sinopharm ត្រូវបានចាក់អស់គ្រប់ចំនួន ដូច្នេះ រដ្ឋបាលខេត្តសូមផ្អាកការចាក់វ៉ាក់សាំង សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ (អ្នកថ្មី) មួយរយៈសិន ដោយត្រូវរង់ចាំការផ្តល់វ៉ាក់សាំងបន្ថែមទៀត ពីក្រសួងសុខាភិបាល។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្ត
ចាក់លើកទី២ តាមកាលបរិច្ឆេទដែលបានកំណត់ដោយក្រុមគ្រូពេទ្យ៕
ដោយ៖ សិលា