រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖​ ការប្រើប្រាស់អ៉ីនធេីណេតរបស់កុមារ​ មិនថានៅក្នុង​ពេលសិក្សា​ ឬកម្សាន្តនោះទេ អាចប្រឈមនិងការបៀតបៀន

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៉ីនធេីណេត នៅកម្ពុជា មាន២៦% ធ្លាប់ទទួលបាន​ការបៀតបៀនតាមប្រព័ន្ធអនឡាញ ដោយក្នុងនោះកុមារ គឺជាជនរង​គ្រោះខ្លាំង​ជាងគេ។

ជាក់ស្ដែង​ការផ្ទុះកូវីដ-១៩​ បានធ្វើឲ្យកម្ពុជាក្លាយជាសង្គមប្រេីប្រាស់ប្រព័ន្ធឌីជីថលលឿនជាងផែនការ។ ខណៈដែល​ទំនាក់ទំនង​សង្គម ការធ្វើជំនួញ ពិសេសប្រព័ន្ធសិក្សាធិការ ដែលបានដាក់ឲ្យរៀនតាម​អនឡាញយ៉ាងទូលំទូលាយ​ ​ប៉ុន្តែការប្រើប្រាស់អ៉ីនធេីណេតរបស់កុមារនិងយុវជន មិនថានៅក្នុង​ពេលសិក្សាឬកម្សាន្តនោះទេ អាចប្រឈមនិងការបៀតបៀន។

បេីតាមការ​ការលើកឡើង​របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់នៅក្នុងវីដេអូខ្លីមួយ ដោយ​​អំនាវនាវដល់មាតាបិតាសិស្សចូលរួមទប់ស្កាត់ការបៀតបៀនកុមារនៅលើអ៉ីនធេីណេត។ លោក​ជា​ វ៉ាន់ដេត​ នៅក្នុងវីដេអូ ដែលមានរយៈពេលប្រមាណជាង២នាទី បាន​លើកឡើង​ថា ការរំលោភបំពាន តាមបណ្តាញអ៉ីនធេីណេតចំពោះកុមារ​មានសន្ទុះ​កើនឡើងកាន់​តែខ្លាំង នៅទូទាំងសាកលលោក ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចនៅក្នុងពិភពលោក បានតម្រូវឱ្យកុមាររៀនតាមអនឡាញ ដោយប្រើប្រាស់នូវ​ប្រព័ន្ធ​អ៊ីនធឺណែតជាប្រចាំ។

ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ បន្តថា​ ដើម្បីធានាបានថាការតភ្ជាប់ និងការប្រើប្រាស់បច្ចេកវិទ្យា​នាំ​មកនូវផល​វិជ្ជមានប្រកបទៅដោយសុវត្ថិភាពចំពោះកុមារកម្ពុជានោះ ក្រសួងប្រៃស​ណីយ និងទូរគ​មនាគមន៍ បានរៀបចំយុទ្ធនាការណ៍មួយដែលមានឈ្មោះថា«គិតគូរកូន» ជាភាសាបរទេស «KIT KOU KON» ដើម្បីជួយផ្តល់ព័ត៌មានដល់ឪពុកម្តាយ អាណា​ព្យាបាល គ្រូបង្រៀន និងសាធារណជន ក្នុងការការពារកុមារឱ្យចៀសផុតពីហា​និភ័យ​នានា លើប្រព័ន្ធអនឡាញ។

ដោយឡែក​ជុំវិញករណីនេះដែរ​ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ក៏បានលើកឡើងដែរថា​ ការ​កំណត់​និយមការ​បៀតបៀនមានភាពខុសគ្នារវាងស្ថាប័ននីមួយៗ។ ប៉ុន្តែជាទូទៅ​ការ​បៀនបៀតផ្លូវភេទលើកុមារនិងយុវជន នៅពេលប្រើប្រាស់អ៉ីនធេីណេត មាន​ដល់បៀត​បៀនដល់ប្រដាប់ភេទ ដូចជា៖ការលួងលោមឲ្យបង្ហាញ ការលេង ឬជាការគំរាម​កំហែង សម្លុត ប្រមាថជាដើម។

បន្ថែមពីនេះ​ លោកស្រីនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់បញ្ហានេះមាតាបិតា​សិស្សគួរ​ចំណាយពេលនៅជាមួយកូនៗឲ្យបានច្រើន ហើយគួរកំណត់កម្មវិធីប្រើ​ប្រាស់​បច្ចេក​វិទ្យារបស់កូនថាកម្មវិធីណាកូនចូលប្រើប្រាស់និងកម្មវិធីណាមិនអាចចូល​ទៅ​បាន​។ លោកស្រី​ បន្ថែមទៀតថា ឪពុកម្តាយមិនគួរ​បណ្តោយឲ្យ​កូន​ប្រើប្រាស់ទូរស័ព្ទដៃ ឬកុំព្យូរទ័រ ដែលភ្ជាប់អ៉ីនធេីណេត​ ពេញមួយថ្ងៃ​នោះឡើយ។

ជាចុងក្រោយ​​លោក​ ជា​ វ៉ាន់ដេត​ បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យា​បាល គ្រូបង្រៀន សូមតាមដានទំព័រហ្វេសប៊ុកឈ្មោះ«គិតគូរកូន» និង​ទំព័រហ្វេស​ប៊ុកក្រសួង​ប្រៃស​ណីយ៍ និងទូរគមនាគមន៍ ដើម្បីទទួលបានចំណេះដឹង​ជាមូល​ដ្ឋានបន្ថែមទៀត ក្នុងការការពារកូនលោក-អ្នក ពីការរំលោភបំពាននានាតាម​ប្រព័ន្ធអនឡាញ៕ដោយ​៖ស​ តារា​

លោក ជា វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print