កម្មវីធី Android ចំនួន៨ត្រូវបានរកឃើញថា មានបង្កប់ជាមួយកម្មវិធីមេរោគ AlienBot Banker និង MRAT

ចែករំលែក៖

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធីAndroid ចំនួន៨ដែលមានបង្កប់ជាមួយកម្មវិធីមេរោគ ដែលអាចឱ្យពួកជនខិលខូចទាញយកទិន្នន័យទាក់ទងនឹងធនាគារហើយថែមទាំងអាចគ្រប់គ្រងទូរសព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។ នេះបើតាមការបញ្ជាក់អោយដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ក្រុមជនខិលខូចបានប្រើវិធីផ្សេងៗដើម្បីចៀសវាងពីការឆែកមើលនិងតាមដានរបស់ Google Play Protect មានដូចជាការបង្កើតកម្មវិធីក្លែងក្លាយដើម្បីអាចដាក់ចូលទៅក្នុង Google Play Store បាន ប៉ុន្តែក្រោយមកពួកគេក៏បានធ្វើបច្ចុប្បន្នភាពកម្មវិធីនោះដោយលួចបញ្ចូលកម្មវិធីមេរោគ។ ពេលខ្លះទៀតនោះគឺពួកគេបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ដើម្បីលាក់កូដដែលមានមេរោគនៅក្នុងកម្មវិធីដើម្បីអាចបញ្ចូលទៅក្នុង Play Store តែម្ដង។

កម្មវិធីទាំង៨ ត្រូវបានក្រុមអ្នកស្រាវជ្រាវរាយការណ៍ទៅក្រុមហ៊ុន Google នៅថ្ងៃទី២៨ ខែមករាហើយក្រុមហ៊ុនក៏បានធ្វើការលុបចោលកម្មវិធីទាំងនោះចេញពី Play Store នៅថ្ងៃទី៩ ខែកុម្ភៈរួចមកហើយផងដែរ។ កម្មវិធីទាំង៨នោះរួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និងQRecorder

ទោះបីជាក្រុមហ៊ុនបានលុបចោលកម្មវិធីទាំងនោះចេញពី Play Store ហើយក្ដីប៉ុន្តែដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែលុបចោលកម្មវិធីទាំងនោះចេញពីទូរសព្ទរបស់លោកអ្នកឱ្យបានឆាប់រហ័ស៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print