ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គនៃព្រឺទ្ធសភា នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នាវិមានរព្រឹទ្ធសភា ។
ក្រោយពីកិច្ចប្រជុំពិភាក្សាដេញដោលឆ្លើយឆ្លងយ៉ាងផុលផុសទាំង១៨មាត្រា អង្គព្រឹទ្ធសភា បានអនុម័ត្រគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទាំងស្រុងដោយឥតកែប្រែ។ នេះបើតាមការបញ្ជាក់ឲ្យដឹង, ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ខណៈដែលលោករដ្ឋលេខាធិការ អមដំណើរលោករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕
ដោយ, សុខ ខេមរា