ភ្នំពេញ, សូមរំឮកថា, កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយគណបញ្ជាការឯកភាពខណ្ឌកំបូល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ នៅចំណុចបន្ទប់ជួលឈ្មោះ អ៊ុំ ឃុត ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល មានករណីជនជាតិវៀតណាមចំនួន០៤នាក់ (ប្រុស០៣នាក់, ស្រី០១នាក់) បានលួចឆ្លងដែនមកពីប្រទេសវៀតណាម ចូលតាមច្រកជ្រៃធំ ខេត្តកណ្ដាល ដោយមិនបានធ្វើចត្តាឡីស័ក ដូចការណែនាំរបស់ក្រសួងសុខាភិបាល ជនជាតិវៀតណាមទាំង០៤នាក់នោះរួមមាន៖
👉១.ឈ្មោះ NGUYEN VAN VAU ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀង គោលបំណងស្វែងរកការងារធ្វើ។
👉២.ឈ្មោះ NGUYEN PHUONG TRUNG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀង គោលបំណងស្វែងរកការងារធ្វើ។
👉៣.ឈ្មោះ DO HUU TOI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀង គោលបំណងស្វែងរកការងារធ្វើ។
👉៤.ឈ្មោះ NGUYEN THI DUNG ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀង គោលបំណងស្វែងរកការងារធ្វើ។
ទាំងបួននាក់ខាងលើ កើតនៅភូមិ គឹងភូ ឃុំតាំងប៑ិញស្រុកធិញប៑ិញ ខេត្តដុងថាប ប្រទេសវៀតណាម ។
ជនជាតិវៀតណាមទាំងបួននាក់ខាងលើ ត្រូវបានបញ្ជូនយកទៅធ្វើតេស្ដរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកចាក់អង្រែ រួចបញ្ជូនយកទៅធ្វើចត្ដាឡីស័កនៅកន្លែងធ្វើចត្តាឡីស័ករាជធានីភ្នំពេញ (លទ្ធផលអវិជ្ជមានកូវីដ១៩)។
នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី កម្លាំងផ្នែកគ្រប់គ្រងជនបរទេសខណ្ឌកំបូល បានទៅទទួលយកជនជាតិវៀតណាមទាំងបួននាក់ខាងលើ កសាងបែបបទប្រគល់ជូនការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធីច្បាប់លើជនបរទេសចំនួន០៤នាក់(ស្រី០១នាក់) ពីបទលួចចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
បច្ចុប្បន្នជនជាតិវៀតណាមខាងលើ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តន៍តាមនីតិវិធីច្បាប់ ដើម្បីត្រៀមបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។
សូមបងប្អូននៅក្នុងមូលដ្ឋានខណ្ឌកំបូល មេត្តាទូរស័ព្ទមកកាន់លេងខាងក្រោម ប្រសិនបើមានចម្ងល់ឬការងារចាំបាច់ណាមួយត្រូវឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
☎️ 017 838 885
☎️ 078 266 665
☎️ 017 552 727
☎️ 096 955 2727៕
ដោយ, សិលា