ក្រុម​គ្រូពេទ្យ​ទូទាំង​ពិភពលោក ​១ភាគ៥​ អំឡុង​ពេល​ប្រយុទ្ធ​នឹង​កូវីដ១៩​ កំពុង​ទទួល​រង​ជំងឺ​ស្រ្តេស និង​ធ្លាក់​ទឹកចិត្ត​

ចែករំលែក៖

អន្តរជាតិ​៖​ បេីយោង​តាមក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាលា​អនាម័យ​និង​វេជ្ជសាស្ត្រ​ត្រូពិក​នៃ​ទី​ក្រុង​ឡុងដ៏​ ​បាន​បង្ហាញ​ថា​ ក្រុមវេជ្ជបណ្ឌិត​ គិលានុបដ្ឋាយិកា​ និង​បុគ្គលិក​ថែទាំ​សុខភាព​ ១ភាគ៥​​នៅ​ទូទាំង​ពិភពលោក ​អំឡុង​ពេល​ប្រយុទ្ធ​នឹង​កូវីដ១៩​ កំពុង​ទទួល​រង​ជំងឺ​ស្រ្តេស (PTSD) ​និង​ធ្លាក់​ទឹកចិត្ត​។

ជាក់ស្ដែង​ក្រុម​អ្នក​ស្រាវជ្រាវ​​ បាន​វិភាគ​ទិន្នន័យ​លើ​សុខភាព​ផ្លូវចិត្ត​របស់​វេជ្ជបណ្ឌិត​ គិលានុបដ្ឋាយិកា​និង​បុគ្គលិក​ថែទាំ​សុខភាព​ជាង ១០០.០០០ នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​ចំនួន ១២ ។ ២១% ​បាន​វិវត្ត​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ជំងឺ​ស្ត្រេស ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ ហើយ ២២ %​ មាន​ការ​ថប់​បារម្ភ​ខ្លាំង។

​ដោយ​ឡែក​ការ​សិក្សា​ដាច់មួយ​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍្ត​ទី១១​ ខែមីនា​​នេះ​ ​បាន​និយាយ​ថា​ ស្ទើរតែ ២ភាគ៣ នៃ​វេជ្ជបណ្ឌិត ​គិលានុបដ្ឋាយិកា​និង​អ្នក​ធ្វើការ​តាម​ផ្ទះ​នៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ទឹកចិត្ត​ បន្ទាប់ពី​ជួប​រលក​ដំបូង​នៃ​ជំងឺ​កូវីដ។

ទាក់ទិននឹងបញ្ហានេះដែរ​ អង្គការ​សប្បុរសធម៌​ ក៏បាន​និយាយ​ដែរថា​ តួលេខ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​រូបភាព​នៃ​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ទៅ​លើ​បុគ្គលិក​ថែទាំ ​ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ដល់​ពួកគេ​ជា​ចាំ​បាច់។​ រីឯការ​វិភាគ​ជា​សកល​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង PLOS ONE បាន​បញ្ជាក់​ថា ​មជ្ឈិម​បូព៌ា​មាន​អត្រា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្ពស់​បំផុត​ក្នុង​ចំណោម​បុគ្គលិក​ថែទាំ​សុខភាព ៣៤,៦ % បន្ទាប់មក​គឺ​អាស៊ី​ខាងត្បូង ២៨,៨ % អឺរ៉ុប ២២ %និង​អាស៊ី​ខាង​កើត ១៩,១ % ។

ចំណែក​កម្រិតទាប​បំផុត​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្នុង​ចំណោម​គ្រូពេទ្យ​ ត្រូវ​បាន​គេ​រាយការណ៍​នៅ​អាមេរិក​ខាង​ជើង​ ដោយ​ផ្អែក​លើ​ការ​សិក្សា​មួយ មាន​អត្រា ១៨,៧ ភាគរយ។

បេីតាមលោកស្រី Catherine Seymour ប្រធាន​ស្រាវជ្រាវ​នៅ​មូលនិធិ​សុខភាព​ផ្លូវ​ចិត្ត​ ដេីម្បីឆ្លើយតប​ទៅ​នឹង​របាយការណ៍​នេះ​បាន​មាន​ប្រសាសន៍​ថា៖ បុគ្គលិក​ថែទាំ​សុខភាព​មាន​ការ​ថប់បារម្ភ​ខ្លាំង ទាំង​ជំងឺ​​ធ្លាក់​ទឹកចិត្ត ​បញ្ហា​នៃ​ការ​គេង​និង​ជំងឺ​ស្ត្រេស ​រួម​ទាំង​កង្វះ​សម្ភារ​ប្រើប្រាស់​ក្នុង​វេជ្ជសាស្ត្រ​ ​ពេល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត”៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print