ដំណឹង​ល្អ! ប្រទេសចិន​ ផ្តល់អាហារូបករណ៍ចំនួន១០កន្លែង​ ដល់​និស្សិតកម្ពុជាទៅសិក្សា​;នេះបើ​តាមការបញ្ជាក់ពី​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ចែករំលែក៖

ភ្នំពេញ​៖ បើ​តាមការបញ្ជាក់ពី​លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ សម្រាប់ថ្នាក់កម្រិតឧត្តមសិក្សា ដើម្បីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា​ អាហារូបករណ៍ដែលផ្តល់ជូននិស្សិតកម្ពុជា ចំនួន១០កន្លែងនេះ ដើម្បីផ្តល់ឱកាសដល់និស្សិតទទួលបានការសិក្សាខាងបច្ចេកទេស និងបច្ចេកវិទ្យា ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

លោកឧបនាយករដ្ឋមន្ត្រីរូបនេះ​ បន្ថែមថា​ ដូច្នេះសម្រាប់បេក្ខជនដែលមានបំណងទទួលអាហាររូបករណ៍នេះ សូមទំនាក់ទំនងជាមួយលោក សុខ សុរ័ត្នវឌ្ឍនៈ តាមរយៈលេខទូរស័ព្ទលេខ៖ ០១១ ៨៦១ ៥៥៥ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗ៕ដោយ​៖សហការី

...

រូបភាព​៖ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print