ភ្នំពេញ៖ រថយន្តមួយគ្រឿងបេីកលឿនដល់ភ្លើងស្តុបវាក់នឹងរថយន្តម៉ូតូដែលឈប់ចាំភ្លើងខៀវក៏បួងចង្កូតឡេីងចិញ្ចេីមផ្លូវទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ដាច់កង់បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ កែងផ្លូវបេតុងចូលរវង្វង់មូលនាងមច្ឆាក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកVOLVOពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BL-0702 បេីកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកេីតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូសណ្តោងរ៉ឺម៉កបានមកឈប់លេីចិញ្ចេីមផ្លូវខាងលិចផ្លូវជាតិលេខ៦ ខណៈនោះអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានចុះមកអង្គុយក្បែររ៉ឺម៉កស្រាប់តែមានរថយន្តម៉ាកVOLVOខាងលេីបេីកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៦កែងផ្លូវបេតុងបត់ចូលរង្វង់មូលបានវាក់និឹងរថយន្តម៉ូតូដែលកំពុងឈប់ចាំភ្លើងពណ៌ខៀវផ្លូវបត់ចូលរង្វង់មូលនាងមច្ឆាក៏បួងចង្កូតមកខាងស្តាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុករះអ្នកបើកបរនិងរ៉ឺម៉កម៉ូតូព្រមទាំងឈើ១ដើម ហើយរថយន្តនៅតែមានល្បឿនទៅមុខរុញរ៉ឺម៉កម៉ូតូប្រមាណ៣០ម៉ែត្រក្រឡាប់ទៅប៉ះរថយន្តមួយគ្រឿងទៀតខូចខាតស្រាល។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់និងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងគ្រោះមួយគ្រឿងទៀតខូចខាតស្រាល។
បន្ទាប់ពីកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តនិងរ៉ឺម៉កនិងអ្នកបើករថយន្តបង្កសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោករាជធានីដេីម្បីដោះស្រាយជាក្រោយ៕
ជ្រោយពេជ្រ