អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលទីតាំងមានការពាក់ព័ន្ធកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមទប់ស្កាត់តាមវិធានការសុខាភិបាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, ក្នុងនាមគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកងកម្លាំងចម្រុះ បានចុះពិនិត្យមើលទីតាំងមានការពាក់ព័ន្ធក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមទប់ស្កាត់តាមវិធានការសុខាភិបាលក្នុងករណីមានភាពវិជ្ជមានទៅលើអ្នកបានប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ នៅទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ។

លោក អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ៕

...

ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print