ភ្នំពេញ, នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sopharm, Borg Institute d Biological Products ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួង មានភាពចាំបាច់ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួនសម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួនដែល ពួកគាត់បានចាក់លើកទី១រួចហើយនោះ ក្រសួងសុខាភិបាល សូមប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នក ដែលចាក់លើកទី១ (ដូសទី១) តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះជាធម្មតាសម្រាប់បុគ្គលដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាន នេះតទៅ។ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុមអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី២ សូមអញ្ជើញមក កាន់ទីតាំងកន្លែងដែលខ្លួនបានចាក់លើកទី១ ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែងដោយគណៈគ្រប់គ្រង មន្ទីរពេទ្យរដ្ឋនៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នាដែលធ្វើឲ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូវីដ-១៩។ ក្រសួង សូមជូនដំណឹងពីការផ្អាកការចាក់វ៉ាក់សាំងខាងលើនេះ នៅតាមទីតាំង និងតាមកាលបរិច្ឆេទដូច ខាងក្រោម ក្នុងតារាងដែលបញ្ជាក់ស្រាប់។
សម្គាល់ ៖ ក្រសួង និងបន្តជម្រាបជូនដំណឹងឡើងវិញនូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់លើកទី១ (ដូសទី១) នៅពេលដែល មានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ។
ការចាក់វ៉ាក់សាំងកូវីសែល (Coved) ដែលទទួលអាជ្ញាបណ្ណផលិតដោយក្រុមហ៊ុនអាស្ថា នីកា (AtraTenaa) សម្រាប់ក្រុម មនុស្សអាយុចាប់ពី៦០ឆ្នាំឡើង នៅបន្តចាក់ជាធម្មតាទៅតាមទីតាំងដែលធ្លាប់បានជម្រាបជូននៅក្នុងសេចក្តីជូនព័ត៌មានលើកមុនៗរួចហើយ នោញ។
ការចាក់វ៉ាក់សាំងទាំងពីរប្រភេទខាងលើនេះ គឺធ្វើជារៀងរាល់ថ្ងៃ (ទាំងថ្ងៃឈប់សម្រាក ចាប់ពីម៉ោង០៨:០០ព្រឹក ដល់ម៉ោង ០៥:00 នាទីល្ងាច (ឈប់សម្រាកពិសារអាហារថ្ងៃត្រង់ពីម៉ោង១២:០០នាទីដល់ម៉ោង១៤:០០នាទី)៕
ដោយ, សុខ ខេមរា