អគ្គនាយកដ្ឋានពន្អដារ តម្រូវអោយបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ក្នុងកម្មវិធី “GDT Taxpayer App”

ចែករំលែក៖

ភ្នំពេញ, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ក្នុងកម្មវិធី “GDT Taxpayer App”។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តមានកិត្តិយសសូមជម្រាបជូនសាធារណជន ឬម្ចាស់ អចលនទ្រព្យជាអ្នកជាប់ពន្ធដែលមានអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងក្រុងនៃខេត្តដែលជាកម្មវត្ថុនៃ ពន្ធលើអចលនទ្រព្យមេត្តាជ្រាបថា ក្នុងបរិបទនៃការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យពន្ធដារ ស្របតាម គោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍមុខងារ សម្រាប់បង់ប្រាក់ពន្ធលើ អចលនទ្រព្យតាមទូរស័ព្ទដៃក្នុងកម្មវិធី “GDT Taxpayer App” ក្នុងគោលដៅធានាបាននូវប្រសិទ្ធភាព និងតម្លាភាពលើ កិច្ចការគ្រប់គ្រងការប្រមូលចំណូល ក៏ដូចជាក្នុងន័យបង្កលក្ខណៈឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជួនម្ចាស់អចលនទ្រព្យ ក្នុងការបង់ប្រាក់ពន្ធតាមទូរស័ព្ទដៃដោយផ្ទាល់ ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមសាខាធនាគារពាណិជ្ជដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទៀតនោះឡើយ។ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាប និងណែនាំពីអត្ថប្រយោជន៍ និងរបៀបដំឡើងកម្មវិធីសម្រាប់បង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃដូចតទៅ៖

I- អត្ថប្រយោជន៍នៃកម្មវិធីបង់ប្រាក់ពន្ធលើអចលនទ្រព្យលើទូរស័ព្ទដៃ
កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់អចលនទ្រព្យជាអ្នកជាប់ពន្ធក្នុងការ
ពិនិត្យមើលព័ត៌មានស្តីពីអចលនទ្រព្យដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់នៅក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ បង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មានក្នុងទម្រង់លិខិតប្រកាសពន្ធ ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធនៅតាមសាខាពន្ធដារខេត្ត ពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ -ខណ្ឌ ឬសាខាធនាគារ
មិនចាំបាច់ទៅកាន់សាខាពន្ធដារខេត្ត បញ្ជាក់ការបង់ប្រាក់ពន្ធ -ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់បង្កាន់ដៃ
ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា ៖ កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុត កំណត់ការបង់ប្រាក់ពន្ធ ការប្រកាសបង់ប្រាក់ពន្ធខ្វះក្នុងការិយបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូន ដំណឹងផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រភេទពន្ធនេះ។

II- របៀបដំឡើងកម្មវិធីនៅក្នុងទូរស័ព្ទដៃ

ដើម្បីអាចប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃនេះ ម្ចាស់អចលនទ្រព្យអាចទាញយក និងដំឡើងកម្មវិធីនៅក្នុងទូរស័ព្ទដៃផ្ទាល់ខ្លួនដូចខាងក្រោម

ចំពោះទូរស័ព្ទដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android + សូមចូលទៅកាន់ “Play Store” រួចស្វែងរកពាក្យ “GDT Taxpayer App” បន្ទាប់មកទាញយក និងដំឡើងកម្មវិធីនេះនៅក្នុងទូរស័ព្ទដៃ

» ចំពោះទូរស័ព្ទដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ios gugansims “App Store” yolayhınmnj “GDT Taxpayer App” ។ សូមអានទាំងស្រុងនូវសេចក្តីជូនដំណឹង ស្តីពី ការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទដៃ ក្នុងកម្មវិធី “GDT Taxpayer App”ដូចខាងក្រោម ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print