គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទខារ៉ាអូខេ​វៀតណាម យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩យប់​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌផ្ទាល់​ ចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេវៀតណាម មួយកន្លែងយីយោ HAT VOL NHAU 007 ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ក្នុង​ប្រតិបត្តិការ​នោះដែរលោក សុខ ពេញវុធ បានឲ្យដឹងថា​ ជាលទ្ធផល៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV)​ (វៀតណាម) យីយោ HAT VOL NHAU 007 បិទទាំងស្រុង នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់។

បច្ចុប្បន្ន​ក្រោយ​ឃាត់ខ្លួនមនុស្សទាំងអស់នោះ​ រួច​បានប្រគល់ជូនកម្លាំសមត្ថកិច្ចជំនាញ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print