ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩យប់ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌផ្ទាល់ ចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេវៀតណាម មួយកន្លែងយីយោ HAT VOL NHAU 007 ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ក្នុងប្រតិបត្តិការនោះដែរលោក សុខ ពេញវុធ បានឲ្យដឹងថា ជាលទ្ធផល៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) (វៀតណាម) យីយោ HAT VOL NHAU 007 បិទទាំងស្រុង នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់។
បច្ចុប្បន្នក្រោយឃាត់ខ្លួនមនុស្សទាំងអស់នោះ រួចបានប្រគល់ជូនកម្លាំសមត្ថកិច្ចជំនាញ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖ស តារា