ភ្នំពេញ, យើងដឹងហើយកត្តាជាក់ស្តែង! ដោយសារតែចំនួនអ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានការកើនឡើងមិនឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឲ្យមានតម្រូវការនូវមន្ទីរពេទ្យសម្រាប់ការពិនិត្យ និងព្យាបាលអ្នកជំងឺបន្ថែមទទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូចម្បងលើបញ្ហានេះបំផុត ទូទាំងរាជធានី-ខេត្ត រកទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋ សង្ស័យ ពាក់ព័ន្ធ ប្រយោល ចំណាកស្រុក និងអ្នកអ្នកជម្ងឺកូវីដ-១៩។
ក្នុងតម្រូវការចាំបាច់ ក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ កំពុងចាប់ផ្តើមរៀបចំមន្ទីរពេទ្យថ្មីមួយកន្លែងនៅសង្កាត់ព្រៃស សម្រាប់ព្យាបាលអ្នកជំងឺកូវីដ- ១៩។
សូមជម្រាបថា, លោកស្រី ពេជ្រ ចាន់មុន្នី ភរិយាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារឲ្យដឹងថា ទីតាំងថ្មីមួយទៀត កំពុងរៀបចំកែប្រែសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ នោះគឺការសម្រេចប្រើប្រាស់មន្ទីរពេទ្យស្ត្រីនគរទេព ជាទីតាំងថ្មីមួយទៀតសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ។
លោកស្រី ពេជ្រ ចាន់មុន្នី ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានបញ្ជាក់យ៉ាងខ្លីថា បេសកកម្មថ្មីបាននិងចាប់ផ្តើមហើយ ។
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
សូមរំឮកថា, រហូតដល់ម៉ោង ១២និង០០ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន៤១នាក់ ឆ្លងសហគមន៌ទាំងអស់ និងមានជាសះស្បេីយ ២៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន១៣០៥នាក់ ចំនួនសំរាកពេទ្យ៦៥៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦៤៧នាក់ និង ស្លាប់សរុប ១នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 580539 ស្មេីនឹង 34555 ក្នុង១លាន នាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ, សុខ ខេមរា