សមត្ថកិច្ចបានឃាត់ខ្លួនឪពុកចុងចិត្ដតិរច្ឆានរំលោភកូនស្រីដល់ទៅពីរនាក់បងប្អូនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកុមារី ជាកូនដើមរបស់ប្រពន្ធរហូតដល់ទៅពីរនាក់បងប្អូនឯណោះ។

ការឃាត់ខ្លួនឪពុកចុងល្មោភកាមនោះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលា​ម៉ោង​១៦៖០០នាទី​ថ្ងៃ​ទី​១២ ខែមីនាឆ្នាំ២០២១ដោយមានកម្លាំងអធិការដ្ឋានក្រុងបានលុង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកលំផាត់ផងដែរទើបឃាត់​ខ្លួន​ជន​សង្ស័យ​បាននៅ​ចំណុច​ភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

 ជនសង្ស័យជាឪពុកចុងនោះឈ្មោះ សាន សុឃីម  អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិ២(វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ 

ក្មេងស្រីរងគ្រោះ ២នាក់បងប្អូនដែលឪពុកចុងចាប់រំលោភនោះម្នាក់អាយុ៩ឆ្នាំ  និងម្នាក់ទៀតអាយុ៨ឆ្នាំ ។

លោកវរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឱ្យដឹងថា ជនសង្ស័យនិងប្រពន្ធបានទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅចំណុចដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីងនាំកុមារីទាំង២នាក់ទៅផ្ទះមុន។ 

ពេលនោះម្តាយមីងឃើញកុមារីទាំងពីរនាក់ដើរមានសភាពលំបាក ក៏លួងលោមជជីកសួរក្មេងស្រីទាំងពីរទើបពួកនាងប្រាប់ថាឪពុកចាប់រំលោភ។

ក្រោយពីដឹងថាឪពុកចុងចាប់រំលោភក្មួយស្រីទាំងពីររបស់ខ្លួនហើយម្ដាយមីងក៏ទូរស័ព្ទរាយការណ៍មករូបលោកដែលជានាយប៉ុស្ដិ៍កាចាញហើយរូបលោកក៏ឲ្យនាំក្មេងមកប៉ុស្ដិ៍សិននិងនាំក្មេងឲ្យពេទ្យពិនិត្យ ឃើញថាកុមារីទាំងពីរនាក់ពិតជាត្រូវគេរំលោភប្រាកដមែន ហើយលោកក៏រាយការណ៍ទៅលោកអធិការក្រុង។ លុះ ស្អែកឡើង លោកអធិការក៏រៀបចំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើតែម្ដង។

 លោកនាយប៉ុស្ដិ៍បន្តថា កុមារីទាំងពីរនាក់បងប្អូនត្រូវឪពុកចុងរំលោភ១០ដងមកហើយ គីរំលោភនៅផ្ទះ និងនៅកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។

ប្រភពពីម្ដាយក្មេងស្រីរងគ្រោះឱ្យដឹងថា ជារឿយៗ ពេលឪពុកទៅណាតែងតែនាំក្មេងស្រីទាំងពីរនាក់ទៅតាមរហូត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបន្តនីតិវិធីទៅសាលាដំបូងខេត្ត៕

    

...

ដោយ៖​ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print