ប្រទះ​ឃើញ​សាកសពស្រ្តីម្នាក់​នៅ​ក្នុង​ទឹកស្ទឹង​ សង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបានប្រទះឃើញសាកសព​ស្រ្តីម្នាក់នៅ​ក្នុង​ទឹកស្ទឹង​ ត្រង់ចំណុច​ភូមិ​គគីរ​ជ្រុំ​ ឃុំ​ឫស្សី​ជ្រុំ​ ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​ នារសៀលថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២១​ រួចនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម។​

សមត្ថកិច្ចមូលដ្ឋានពេលចុះទៅដល់ស្រាវជ្រាវយ៉ាងយូរទើបស្គាល់​ជន​រង​គ្រោះ​ឈ្មោះ​ចាន់​ ពៅ​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​កំណើត​ ភូមិ​ស្នោ​ ឃុំ​ស្នេហ៍​ឧត្តម​ ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​ ។​ ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​គគីរ​ជ្រុំ​ ឃុំ​ឫស្សី​ជ្រុំ​ ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​ ។​

​តាម​ការ​ចូលរួម​ពិនិត្យ​របស់​គ្រូពេទ្យ​ និង​ផ្នែក​ជំនាញ​ អាជ្ញាធរ​ភូមិ​-​ឃុំ​ ឃើញ​ថា​ សព​មាន​ស្លាកស្នាម​របួស​២​កន្លែង​ត្រង់​ថ្ងាស​១​កន្លែង​ និង​ក្រោម​ផ្ចិត​១​កន្លែង​ មាន​សភាព​ហើម​រលួយ​ក្លិនស្អុយ​ ផ្នែក​ក្បាលមាន​របួសធ្ងន់​អាច​​បណ្ដាល​ឲ្យ​ធ្លាក់ទឹក​ស្លាប់​ សង្ស័យជាករណីឃាតកម្ម។​

​ករណី​នេះ​ សមត្ថកិច្ចកំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ ។​ ចំពោះ​សាកសព​ជនរងគ្រោះវិញសមត្ថកិច្ច​ បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋានចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ និងកំពុងស្រាវជ្រាវរកគ្រួសារគាត់៕

ដោយ៖ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print