ជែលសម្លាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់ការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ជែល សម្លាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូន លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បី ប្រើប្រាស់ការពារជំងឺកូវីដ-១៩, ខណៈជំងឺកូវីដ-១៩ថ្មី កំពុងវិវត្ដចូលក្នុងសហគមន៏ច្រើនៗឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៏ជាខ្លាំង ទៅលើជំងឺក៏កាចសាហាវនេះ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២១ លោក សុខ វិបុល សមាជិកមេធាវីនៃ ក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាងក្រុមហ៊ុនអនភ័ញ ឯ.ក បាននាំយកអំណោយសប្បុរសធម៏ ជាសម្ភារៈ មានជែលសំលាប់មេរោគ ដើម្បីការពារជំងឺកូវីដ-១៩ ចំនួន៩៩ កេស ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង លោក សុខ វិបុល តំណាងក្រុមហ៊ុន អនភ័ញ ឯ.ក ព្រមទាំងសហការី។

លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអនភ័ញ ឯ.ក និងក្រុមហ៊ុនឯកជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ។ មានជាជែល សម្លាប់ មេរោគ ជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុន បានប្រគល់ជូនដល់ក្រសួង ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍។

ជាកស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន អនភ័ញ ឯ.ក បានផ្ដល់អំណោយសប្បុរសធម៏ ជាសម្ភារៈ មានជែលសំលាប់មេរោគ ចំនួន៩៩កេស ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូល ក្នុងសហគមន៍ យ៉ាងច្រើននោះ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១។
ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន២០នាក់ (១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងមានករណីព្យាបាលជាសះស្បើយ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា។
សូមជម្រាបថា, គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ កើនដល់១៣២៥នាក់ ក្នុងនោះជាសះស្បើយ៧៣០នាក់ និងមានករណីស្លាប់១នាក់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print