លោក​ គឹម​ សន្តិភាព​ សូមចូលរួមស្វែងយល់ គោរព និងអនុវត្តច្បាប់ទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍​ បានបង្ហោះនៅលេីកបណ្ដាញសង្គមថា៖​ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចំណែក​ការរក្សាគម្លាតសុវត្ថិភាព​ បុគ្គល ត្រូវមានយ៉ាងតិច​ ១,៥០ ម៉ែត្រ(មួយម៉ែត្រក្បៀសហាសិបសង់ទីម៉ែត្រ) ហើយត្រូវអនុវត្តជាកាតព្វកិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានាដែលមានមនុស្សច្រើន តាមការកំណត់របស់ក្រសួងសុខាភិបាល។

ក្នុងករណីដែលការរក្សាគម្លាតសុវត្ថិភាពបុគ្គល មិនអាចធ្វើទៅបានដោយមូលហេតុ ជាអាទិ៍ សុខភាព កាយសម្បទា សកម្មភាពការងារ ស្ថានភាពមុខរបរ ឬកាលៈទេសៈនៃសកម្មភាព បុគ្គលនោះត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការពាក់ម៉ាស។

លោក​ គឹម​ សន្តិភាព​ បន្តថា​ ​ចំពោះ​អំពីទណ្ឌកម្ម៖

ការព្រមាន និងការណែនាំ រួមទាំងការពិន័យអន្តរការណ៍ធ្វើឡើងតែចំពោះអ្នកដែលមានកាតព្វកិច្ចពាក់ម៉ាស ឬ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល តាមការកំណត់របស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ!៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print