កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបលំនៅដ្ឋានលាក់ទុកនិងចែកចាយនូវសារធាតុញៀនមួយកន្លែងនៅ​ក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងឃាត់ខ្លួន គ្រាធ្វើការចុះបង្ក្រាបនិងឆែកឆេរករណីលាក់ទុកនិងចែកចាយនូវសារធាតុញៀន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៦និង៤៥នាទី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ក្នុងលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុង​បានលុង សកម្មភាពបង្ក្រាបនេះដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារង អមសាលា​ដំបូងខេត្ត​រតនគិរី។
លោកហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងបានអោយដឹងថា មុននឹងឈានដល់ការឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនោះ លោកបានប្រើកម្លាំងបង្កប់អស់រយៈពេលជាច្រើនខែកន្លងមកហើយ ទើបបានទទួលពត៌មានចូលដោយវិធានការញុះញុង រយៈពេល៣ថ្ងៃបន្តទៀត ទើបធ្វើការចុះអនុវត្ត​តែម្តង។ លោកបន្តថាជនសង្ស័យទាំងពីរនោះមានឈ្មោះ ងៀង ធីបេហាយ ភេទស្រី អាយុ៥៧ឆ្នាំ​ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ យូ សៀងណាលី ភេទស្រី អាយុ១៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុង​បានលុង។ វត្ថុតាំងដែលត្រូវដកហូតរួមមាន​ ទូរស័ព្ទដៃចំនួន៥គ្រឿង លិខិតឆ្លងដែន១ក្បាល (Passport) ថ្នាំញៀនប្រភេទមេតំទ្វេតាមីន(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច សម្ភារៈសេព និងសម្ភារៈវិចខ្ចប់មួយចំនួន​ព្រមទាំងថវិការមួយចំនួនទៀត។ លោកបន្តទៀតថាដោយទីតាំបង្ក្រាបនោះមានសភាពស្មុកស្មាញពេក​ជនសង្ស័យវ័យចំណាស់ក៏បានយកថ្នាំញៀនចាក់ចោលក្នុងបង្គន់ផ្ទះរបស់ខ្លួនអស់មួយចំនួនធំទៅហើយ។ ជនសង្ស័យទាំងពីរនាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធក្រុងបានលុងបំពេញសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃស្អែកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់៕

20150716-210250.jpg

...

20150716-210255.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print