រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ ផ្អាកជាបណ្តោះអាសន្នចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីឡើងគេហដ្ឋាន និងពិធីជួប ជុំផ្សេងៗទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង, រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក។

កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីឡើងគេហដ្ឋាន និងពិធីជួប ជុំផ្សេងៗទៀតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
យោង ៖ – គោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយកផ្ដើមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
• សភាពការណ៍ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ជ្រាបថា , ដោយស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” បាន និងកំពុងប្រឈមដ៏លំបាកស្មុគ្រស្មាញ និងកាន់តែប៉ះពាល់ធ្ងន់ធ្ងរឡើង រដ្ឋបាលខេត្ត សូមស្នើឲ្យរដ្ឋបាលក្រុង ស្រុក
ដឹកនាំអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
១-បន្តគ្រប់គ្រងឲ្យបានច្បាស់លាស់ និងហ្មត់ចត់ចំពោះការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋក្នុង សហគមន៍មូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរមកពីទីកន្លែងមានការឆ្លងជំងឺកូវីដ -១៩ ។ ដោយឡែក ចំពោះរាល់ប្រជាពលរដ្ឋធ្វើដំណើរមកពីទីតាំងមូលដ្ឋានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ត្រូវ រាយការណ៍ជាបន្ទាន់មកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអនុវត្តវិធានការចត្តាឡីស័កបានទាន់ពេលវេលា។

២-ដោយប្រើប្រាស់គ្រប់មធ្យោបាយ រួមនឹងឧឃោសនស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយក្នុងមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងវិធានការនានាដើម្បីបង្ការ ទប់ស្កាត់ ការពារ ប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ ជាប្រចាំ ជាពិសេសនៅតាមទីប្រជុំជនផ្សារ សាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុន រម្មណីយដ្ឋាន ទេសចរណ៍ ចំណតរថយន្ត ព្រមទាំងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន។
៣-ណែនាំដល់ប្រជាពលក្នុងមូលដ្ឋានឲ្យចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ និងយោគ យល់ ចំពោះការផ្អាក ឬពន្យារពេលការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីឡើងគេហដ្ឋាន និងពិធីជួបជុំផ្សេងៗទៀត និងចូលរួមអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល វិធានការសុខាភិបាល និងការណែនាំរបស់រដ្ឋបាលខេត្ត ឲ្យបានច្បាស់លាស់ ហ្មត់ចត់បំផុត ជាពិសេសវិធានការ * ៣ពារ និង ៣កុំ” របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ពិនិត្យ ចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print