មេការរដ្ឋបាលរោងចក្រម្នាក់បញ្ឈប់ប្រធានសហជីបសេរី ពីការងារ រួចប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនប្តីនិងសាច់ញាតិដោយចោទពីបទមនុស្សឃាត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមបណ្តឹងរបស់មេការដ្ឋបាលរោងចក្រហ៊ីរ៉ាយសិនដោយចោទប្រកាន់បុរសទាំងពីរនាក់ក្នុងករណីអំពើមនុស្សឃាត ក្នុងពេលដែលបុរសទាំងពីរនាក់កាក់រថយន្តមេការរោងចក្រនេះ ក្រោយពេលដែលរថយន្តរបស់មេការរោងចក្របានជិះទៅមកជាច្រើនលើកច្រើនសារ នៅមុខផ្ទះកម្មការិនី ។

ដែលហេតុការណ៍នេះបាកើតឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ភូមិនៅភូមិរលាំង ឃុំ ត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹង បុរសទាំងពីរនាក់ដែលត្រូវឃាត់ខ្លួននេះម្នាក់ឈ្មោះ ខុន វណ្ណា អាយុ៣៦ឆ្នាំ ជាប្តីរបស់កម្មការិនី ឈ្មោះសំ ច្រឹប ដែលត្រូវបញ្ឈប់ពីការងារ និង​ ម្នាក់ទៀតឈ្មោះឆែម ឈួន អាយុ៤៨ឆ្នាំ ទាំង២នាក់នេះមានទីលំ នៅភូមិឃុំ ខាងលើ ។ ការឃាត់ខ្លួននេះធ្វើទៅតាមបណ្តឹងរបស់ឈ្មោះធី គន្ឋា អាយុ២៥ឆ្នាំ ដោយចោទប្រកាន់ពីបទមនុស្សឃាត ។

កម្មការិនីសំ ច្រឹប បានអោយដឹងថា គាត់ធ្វើការនៅក្នុងរោងចក្រហ៊ីរ៉ាយសិន ដែលជាប្រធានសហជីពនៅក្នុងរោងចក្រនេះផងដែរ នៅព្រឹកថ្ងៃទី១ខែមិនា រូបគាត់ដេរមិនសូវបានល្អ ហើយក៍ត្រូវឈ្មោះ ធី គន្ធាបញ្ឈប់ពីការ មុនកិច្ចស្យាការងាររយៈពេល៦ខែ ។ ក្រោយពីបញ្ឈប់ពីការងារហើយ ឈ្មោះធី គន្ធា និង ម្នាក់ទៀត បានបើករថយន្តទៅភូមិរបស់កម្មការិនីរឈ្មោះ សំ ច្រឹប ដោយសួររកឈ្មោះច្រឹប ជាញឹកញាប់ទៀតផង ។

កម្មការិនីរូបនេះបានអោយដឹងទៀតថា ក្រោយពី ធី គន្ធា ជិះរថយន្តទៅមកនិងដើរសួរឈ្មោះនាងរួចមក អ្នកភូមិមានការងឿងឆ្ងល់ ហើយប្តីរបស់នាងឈ្មោះខុន វណ្ណា ​និង សាច់ញាតិរបស់នាងម្នាក់ទៀតឈ្មោះឆែម ឈួន បានអោយរថយន្តឈប់ហើយសួរ តែម្ចាស់រថយន្ត មិនបានឈប់ទេ រឹតតែបន្តបើករថយន្តទៅមុខ ទ្រាំមិនបានប្តីរបស់គាត់ បងប្អូនម្នាក់បានទាញម៉ូតូជិះតាមរថយន្តក្នុងចំងាយផ្លូវប្រមាណជាង៥គីឡូម៉ែត្រ ហើយប្រាប់ឲ្យរថយន្តនោះឈប់ហើយក៍នៅតែមិនឈប់ទៀត លុះដល់ផ្លូវចង្អៀត ទាល់ទៅមិនកើត ប្តីរបស់គាត់បានឈប់ម៉ូតូពាំងមុខរថយន្តមេការរោងចក្រនោះ រួចសួរនាំ​ពាក់ព័ន្ធនឹងការជិះឡានទៅមកប្រវែលមុខផ្ទះរបស់គាត់ និងសួររកមូលហេតុពីការបញ្ឈប់ប្រពន្ធរបស់គាត់ពីការងារ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានអោយដឹងថា តាមបណ្តឹងរបស់ឈ្មោះ ធី គន្ធា បានប្តឹងចោទបុរសទាំង២នាក់ពីបទមនុស្សឃាត ដែលនៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា នៅពេលកើតហេតុនោះ រូបគាត់ដែលជាមេការរោងចក្រនិងម្នាក់ទៀតបានជិះរថយន្តរួមគ្នា ដោយឆ្លងកាត់ភូមិនេះ ប៉ុន្តែក្រោយពេលដែលជិះរថយន្តឆ្លងកាត់ភូមិនេះក៍ត្រូវ បុរសទាំង២នាក់នេះបានជិះម៉ូតូតាមរថយន្តរបស់គាត់ រួចពាំងម៉ូតូពីមុខរថយន្តរបស់គាត់មិនឲ្យទៅមុខរួច និងបានបើកទ្វាររថយន្តទាញដៃគាត់មកខាងចេញមកក្រៅ រួចសំឡុតគាត់ថាមូលហេតុអីបានជាបញ្ឈប់ប្រពន្ធគាត់ពីការងារ ។ ដោយឃើញសភាពបែបនេះគាត់បានប្តឹងមកអាវុធហត្ថអោយឃាត់ខ្លួនតែម្តង ពីបទមនុស្សឃាត ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងទៀតថា ករណីនេះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាកាទៅតាមនីតិវិធី ។

ស្ត្រី សំ ច្រឹប ប្រធានសហជីបនៃរោងចក្រ ហ៊ីរ៉ាយសិន បានអោយដឹងថា ករណីនេះប្រសិនបើមិនមានការដោះលែងបុរសទាំង២នាក់នោះទេ កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅមូលដ្ឋានរបស់គាត់នឹងប្រមូលផ្តុំគ្នាមកធ្វើការតវ៉ាមកដល់អាវុធហត្ថខេត្ត និងតុលាកាខេត្តជាបន្តទៀត ៕

New Picture (11)

New Picture (12)

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print