កីឡាករ Cavani និង Martial របស់ក្រុម Man United បានត្រៀមប្រកួតជាមួយក្រុម AC Milan

ចែករំលែក៖

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បាននិយាយថា កីឡាករ២រូបរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Edinson Cavani និងកីឡាករ Anthony Martial ទំនងជានឹងវិលត្រឡប់ទៅកាន់ការប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី២នៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹងក្រុម AC Milan 

កីឡាករទាំង២រូបនេះ មិនបានចូលរួមប្រកួតសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យជាមួយក្រុម West Ham United ដែលពួកគេបានឈ្នះ ១-០ ដោយសារគ្រាប់បាល់តែតចូលទីខ្លួនឯងរបស់កីឡាករ Craig Dawson 

លោក Solskjaer បានប្រាប់សន្និសីទសារព័ត៌មានថា វាទំនងជាEdinson Cavani និង Anthony Martial នឹងចូលរួមប្រកួតជាមួយក្រុម AC Milan បានហើយ”។

អ្នកចាំទីដៃទី១ David De Gea ក៏អាចមកវិញផងដែរដោយបានវិលត្រឡប់មកពីវិស្សមកាលជាមួយឪពុកនៅប្រទេសអេស្ប៉ាញវិញ ខណៈដែល Paul Pogba ជិតនឹងវិលត្រឡប់មកបង្ហាញខ្លួនវិញក្រោយជាពីរបួសដោយសារបញ្ហាភ្លៅ។

លោក Solskjaer ដែលក្រុមរបស់គាត់បានប្រកួតជើងទីមួយក្នុងលទ្ធផល ១-១ ជាក្រុម  AC Milan បាននិយាយថា Paul Pogba ក៏ប្រហែលជានឹងអាចបង្ហាញខ្លួន ហើយ David De Gea បានវិលត្រឡប់ពីភាពដាក់នៅដាច់ដោយឡែកពីគេ ក្រោយមកពីអេស្ប៉ាញវិញ យើងត្រូវការពួកគេត្រឡប់មកវិញយើងចង់ធ្វើឱ្យប្រសើរឡើងនៅរដូវកាលមុនដែវាជាសប្តាហ៍ដ៏អស្ចារ្យសម្រាប់យើង” ។

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតនៅនៅទឹកដី AC Milan ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបក្រុម Leicester City ក្នុងការប្រកួតពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអាទិត្យទៀត ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print