លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បាននិយាយថា កីឡាករ២រូបរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Edinson Cavani និងកីឡាករ Anthony Martial ទំនងជានឹងវិលត្រឡប់ទៅកាន់ការប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី២នៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹងក្រុម AC Milan ។
កីឡាករទាំង២រូបនេះ មិនបានចូលរួមប្រកួតសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យជាមួយក្រុម West Ham United ដែលពួកគេបានឈ្នះ ១-០ ដោយសារគ្រាប់បាល់តែតចូលទីខ្លួនឯងរបស់កីឡាករ Craig Dawson ។
លោក Solskjaer បានប្រាប់សន្និសីទសារព័ត៌មានថា “វាទំនងជាEdinson Cavani និង Anthony Martial នឹងចូលរួមប្រកួតជាមួយក្រុម AC Milan បានហើយ”។
អ្នកចាំទីដៃទី១ David De Gea ក៏អាចមកវិញផងដែរដោយបានវិលត្រឡប់មកពីវិស្សមកាលជាមួយឪពុកនៅប្រទេសអេស្ប៉ាញវិញ ខណៈដែល Paul Pogba ជិតនឹងវិលត្រឡប់មកបង្ហាញខ្លួនវិញក្រោយជាពីរបួសដោយសារបញ្ហាភ្លៅ។
លោក Solskjaer ដែលក្រុមរបស់គាត់បានប្រកួតជើងទីមួយក្នុងលទ្ធផល ១-១ ជាក្រុម AC Milan បាននិយាយថា “Paul Pogba ក៏ប្រហែលជានឹងអាចបង្ហាញខ្លួន ហើយ David De Gea បានវិលត្រឡប់ពីភាពដាក់នៅដាច់ដោយឡែកពីគេ ក្រោយមកពីអេស្ប៉ាញវិញ។ យើងត្រូវការពួកគេត្រឡប់មកវិញយើងចង់ធ្វើឱ្យប្រសើរឡើងនៅរដូវកាលមុនដែលវាជាសប្តាហ៍ដ៏អស្ចារ្យសម្រាប់យើង” ។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតនៅនៅទឹកដី AC Milan ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបក្រុម Leicester City ក្នុងការប្រកួតពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអាទិត្យទៀត ៕
ដោយ៖ ភារៈ