Diogo Jota ជួយឲ្យហង្សក្រហមទទួលបាន៣ពិន្ទុក្នុងសប្តាហ៍ទី២៩ក្របខ័ណ្ឌ Premier League

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំ Diogo Jota បានជួយឲ្យក្រុមហង្សក្រហម Liverpool ទទួលបាន១គ្រាប់ដោយការស៊ុតបាល់ចូល១គ្រាប់ ជាគ្រាប់ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Wolverhamptonសម្រាប់ការប្រកួតសប្តាហ៍ទី២៩ ក្របខ័ណ្ឌ Premier League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនានេះ។

តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport បានឲ្យដឹងថា ការប្រកួតរវាងក្រុមទាំង២គឺការគ្រប់គ្រងបាល់ក្រុមម្ចាស់ផ្ទះ Wolverhampton ច្រើនជាងគេរហូតដល់៥៣ភាគរយ ខណៈក្រុមហង្សក្រហមមានតែ៤៧ភាគរយ។ ប៉ុន្តែការស៊ុតវិញគឺក្រុមភ្ញៀវ Liverpool មានច្រើនជាងដោយមាន១២ដង ខណៈក្រុមម្ចាស់ផ្ទះមាន១០ដង ហើយការស៊ុតចំគោលដៅក្រុមម្ចាស់ផ្ទះ Wolverhampton មាន៥ដង រីឯក្រុមហង្សក្រហមមាន៤ដង។

១គ្រាប់របស់កីឡាករDiogo Jota រកបាននៅនាទីទី៤៥+២ ដែលជាការបញ្ជូនបាល់យ៉ាងល្អពីខ្សែប្រយុទ្ធ Mane ។ ការស៊ុតបញ្ចូលទីនេះគឺជាលើកទី១របស់ខ្លួនដែលបានស៊ុតបាល់បញ្ចូលទីទៅលើអតីតក្រុមចាស់របស់ Diogo Jota កាលពីរូបគេនៅក្រុម Wolverhampton ក្នុងដើមរដូវកាលនេះ ហើយត្រូវបានផ្ទេរមកក្រុម Liverpool ។ រហូតមកដល់ពេលនេះ Diogo Jota រកបាន៦គ្រាប់ហើយក្នុងការបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់របស់ក្រុមហង្សក្រហម​ ដែលកាលពីរូបគេនៅក្លិបចាស់ក្នុងរដូវកាល ២០១៩២០២០ រកបាន៧គ្រាប់។

លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool ទទួលបាន៣ពិន្ទុបន្ថែម ក្រោយពីប្រកួតចាញ់២លើកផ្ទួនៗក្នុងក្របខ័ណ្ឌ Premier League ហើយបានហក់មកឈរចំណាត់ថ្នាក់លេខ៦ មាន៤៦ពិន្ទុ ចាញ់ក្រុមលេខ៥ West Ham ២ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Wolverhampton ក្រោយពីចាញ់បានឈរចំណាត់ថ្នាក់លេខ១៣ មាន៣៥ពិន្ទុ។ ក្រុមហង្សក្រហមត្រូវធ្វើការធ្ងន់ ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បន្តទៀតនៅថ្ងៃទី៤ ខែមេសា ខណៈដែលក្រុម Wolverhampton នឹងត្រូវប៉ះក្រុមភ្ញៀវ West Ham នៅថ្ងៃទី៦ ខែមេសា ក្នុងការប្រកួតសប្តាហ៍ទី៣០ ក្របខ័ណ្ឌ Premier League 

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print