ភ្នំពេញ៖ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋាន បន្តរកឃេីញករណីឆ្លងជំងឺ កូវីដ-១៩ ថ្មីចំនួន៣នាក់ ផ្ទះលេខ២២៣J ផ្លូវលេខ៥៩៩ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
លោក ជា ពិសី បានបញ្ជាក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា មនុស្ស ៣នាក់ដែលរកឃេីញវិជ្ជមាននោះរួមមាន៖ ទី១, បុរសអាយុ៤៣ឆ្នាំ ,ក្មេងស្រីអាយុ១៦ឆ្នាំ ,និង ក្មេងប្រុស អាយុ១២ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅទីតាំងកេីតហេតុខាងលេី។
អភិបាលខណ្ឌរូបនេះ ថ្លែងបន្តថា បច្ចុប្បន្នអ្នកជំងឺទាំង៣នាក់ នេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke ។
ចំណែកទីតាំងនេះ ត្រូវបានបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានយកសំណាកពួកគេរួចមកពិនិត្យ៕ដោយ៖ស តារា
...