តំណាងអយ្យការអមសាលាដំបូងរាជធនីភ្នំពេញ ដឹកនាំកំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឆែកឆេរហាងលក់ទូរសព្ទ័ដៃម៉ាកណូគារំលោភសិទ្ធិពីក្រុមហ៊ុននាំចូលផ្តាច់មុខ

ចែករំលែក៖

.តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ២រូប កាលពីព្រឹកថ្ងៃទី ២មិនា បានដឹកនាំ កំលាំងសមត្តកិច្ចនគរបាលនាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅចាប់ដកហូតទូរសព្ទ័ ដៃម៉ាកណូគា ២កន្លែង ពាក់ពន្ធថាបាន(រំលោភសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនមួយចំនួន៣.៨៦៦គ្រឿង ។ ទីតាំង និងហាងលក់ទូរសព្ទ័ដៃ ២កន្លែងដែលសមត្តកិច្ចចុះទៅឆែកឆេរនោះ ១.យីហោ ដេលី ស្ថិតនៅផ្ទះលេខ១៧ មហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អកទី៣ ខណ្ឌទួល គោក និង២.យីហោ លីហួរ ស្ថិតនៅសសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទាក់ទិន និងការចុះចាប់ដកហូតទូរសព្ទ័ដៃម៉ាកណូគា២ទីតាំងខាងលើនេះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្តកិច្ច ដែលមានការដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូង ២រូបចុះមកឆែកឆេរ និងដកហូតទូរសព្ទ័ដៃម៉ាកណូគា២ទីតាំងខាងលើនេះ គឺយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុននាំចូលផ្តាច់មុខ ។ ពាក្យបណ្តឹងរបស់ឈ្មោះថៃ ស្ទេហ្វាំង ភេទប្រុស អាយុ៣១ឆ្នាំ បានប្តឹងចូ លទៅនាយកដ្នាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនោះថា កាលពីឆ្នាំ២០០២ ក្រុមហ៊ុន K .THONG HOUT TELECOOM.Co.Ltd(KTH)បានទទួលសិទ្ថីផ្តាច់មុខ ដោយក្រុមហ៊ុនMicroso ft Mobile Oy ឲ្យលក់ផ្តាច់មុខ និងការចែកចាយនូវផលិតផលស្មាតហ្វូនMicrosoft Lumia និងទូរសព្ទ័ដៃម៉ាកNOKIA នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានទទួលពត៍មានថា ផលិតផលទូរសព្ទ័ដៃម៉ាកNOKIAត្រូវបានគេបន្លំលក់តាមហាងក្នុងរាជ ធានីភ្នំពេញមួយចំនួននិងបានថតចម្លងម៉ូដតាមផលិតផលម៉ាកណូគា កំពុងត្រូវបានចរាចរណ៍ ដាក់លក់តាមហាងមួយចំនួននោះ ។ ក្រោយពីទទួលបានពត៍មាននេះក្រុមហ៊ុនបានចាត់តាំង ភ្នាកងារឲ្យចុះស៊ើបមើលជាក់ស្តែង បានដឹងថាហាងលក់ទូរសព្ទ័ដៃយីហោដេលី និងហាងយី ហោលីហួរ ពិតជាមានដាក់តាំងលក់ និងលួចលាក់លក់ផលិតផលទូរសព្ទ័ដៃម៉ាណូគារ ដែលជាការរំលោភសិទ្ធិនាំចូលចូលផ្តាច់មុខរបស់ក្រុមមួយនោះមែន ។ លោក ប៉ុល រតនា បន្តថា បន្ទាប់ពីសមត្តកិច្ច ដែលដឹកនាំដោយព្រះរាជអាជ្ញារង២រូប ចុះទៅឆែកឆេរទីតាំង២កន្លែងនោះ បានធ្វើការដកហូតទូរសព្ទ័ម៉ាកណូគា បាន៣.៨៦៦គ្រឿង និងបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលក្នុងនោះសមត្តកិច្ចក៏បានអញ្ជើញម្ចាស់ទីតាំងទៅសាកសួរផងដែរ ។
លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា បានបញ្ជាក់ចុងក្រោយថា នៅមានហាងច្រើនកន្លែងទៀត ដែលលក់ផលិតផលរំលោភសិទ្ធិផ្តាច់មុខនាំចូលរបស់ក្រុមហ៊ុនមួយនេះ ។ ដូច្នេះបើបងប្អូនណាបាន និងកំពុងលក់ ផលិតផលទូរសព្ទ័ដៃម៉ាកណូគា ប្រភេទ និងទំរង់ដូចរូបភាពនេះ សូមបញ្ឃប់ជាបន្ទាន់ជៀសវាងកុំឲ្យពាក់ពន្ធផ្លូវច្បាប់ ។

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print