រថយន្តLexus GS300 ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​08​ 2.3480​ បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ បេីករថយន្តLexus GS300ក្នុងល្បឿនលឿន និងវ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យតៃកុងទាំងអ្នករួមដំណេីររងរបួសស្រាល​ ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៤០នាទីយប់ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ​២០២១​ នៅចំណុចមុខរោងចក្រអគ្គិសនីកម្ពុជា​ ទី២​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងរថយន្តបង្កម៉ាក​ LEXUS GS300 ពណ៌ត្រីអុី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 08​-​ 2.3480​ បេីកបរដោយបុរសម្នាក់​ និងអ្នករួមដំណេីរម្នាក់ទៀតធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុទំនងតៃកុងវ៉ាជែកនិងម៉ូតូ​ ក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះទ្រូងផ្លូវចំពីមុខពេញទំហឹង​បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទេីទាំងស្រុង​ រីឯអ្នកបេីកបរនិងអ្នកដំណេីររងរបួសរយ៉ះខ្លួនប្រាណតិចតួចតែត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីលាងរបួសផងដែរ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ដេីម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ​៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print