ក្រសួងអប់រំ ពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសូមណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ដូចខាងក្រោម៖
បង្កើត និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដែលមាន នាយកសាលា ជាប្រធាន និងមានការចូលរួមពីសហគមន៍ តាមដានជាប្រចាំនូវសកម្មភាព និងការចល័តទីកន្លែងរបស់បុគ្គលិកអប់រំក្រោមឱវាទសហការជាមួយអាជ្ញាធរដែនដី ដើម្បីតាមដាន និងគ្រប់គ្រងជនចំណូលស្រុក (ថ្មី) វិធានការធ្វើចត្តាឡីស័ក
រួមទាំងការអនុវត្ត ក្នុងករណីមានការសង្ស័យ គ្រឹះស្ថានសិក្សាត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន និងត្រូវរាយការណ៍ ជូនអាជ្ញាធរ អប់រំតាមលំដាប់ថ្នាក់ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់។

ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ។ ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួម សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print