រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នការចេញ ចូលផ្ទះមានបន្ទប់ជួលនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ(MOSSO Bar& Restaurant) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក ម៉ែន ប៊ុន ម្ចាស់ផ្ទះមានបន្ទប់ជួលនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ (MOSSO Bar&Restaurant) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញ-ចូលផ្ទះមានបន្ទប់ជួលរបស់លោក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក។
យោង ៖- អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូន លោក ឱ្យបានជ្រាបថា៖ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានចូលបារ ភោជនីយដ្ឋានម៉ូសូ នៅជាប់ផ្ទះមានបន្ទប់ជួលរបស់លោក មានទីតាំងស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោក ផ្អាកជាបណ្តោះអាសន្នការចេញ -ចូលផ្ទះជួលនោះ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលទៅ ស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលកំពុងស្នាក់នៅក្នុងផ្ទះជួលចេញ-ចូលដោយគ្មានការអនុញ្ញាត ពីអាជ្ញា ធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតប បន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តនឹងចុះទៅពិនិត្យយកសំណាក កូវីដ-១៩។ ពីអ្នករស់នៅក្នុងផ្ទះជួលទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទនៅក្នុងផ្ទះជួលរបស់លោក ជាបណ្តោះអាសន្ននិងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងផ្ទះជួលត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័ក គ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាម នីតិវិធីច្បាប់ជាធរមាន។ រាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print