ក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិតក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជនក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងធ្វើឱ្យសង្គមជាតិមានចលាចល។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងកើតឡើងនៅតាមសហគមន៍នេះ អ្នកសារព័ត៌មានទាំងវិទ្យុ កាសែត ទូរទស្សន៍ និងតាមបណ្ដាញសង្គមនានា ត្រូវផ្សព្វផ្សាយ និងចែករំលែកព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ពីអ្នកជំនាញ ជាពិសេសក្រសួងសុខាភិបាល មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណ: ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

 លោកថ្លែងថា,  “ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋត្រូវចូលរួមគ្នាតាមរយៈការផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ ពីក្រសួងសុខាភិបាល និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះការផ្សាយព័ត៌មានមិនពិតពីជំងឺកូវីដ-១៩នេះ វាបានជះឥទិ្ធពលមិនល្អដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ភាន់ច្រឡំ ធ្វើឱ្យសង្គមជាតិបាត់បង់សណ្តាប់ធ្នាប់ មានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្មារតីរបស់ប្រជាពលរដ្ឋជា ដើរតួការជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិតក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ នេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មានអ្នកសារព័ត៌មាន និងអ្នក លេងបណ្តាញសង្គមមួយចំនួនបានចែករំលែកព័ត៌មាន និងរូបភាពក្លែងក្លាយនាំឱ្យមានការយល់ច្រឡំប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលជាដើម។
លោមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានចាត់ទុកអ្នកសារព័ត៌មាន មានកាតព្វកិច្ចសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ថ្មីៗនេះក្រសួងព័ត៌មាន បានអប់រំ និងបិទអាជ្ញាបណ្ណកាសែតមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ-១៩ ៕

...

ប្រភព, វិទ្យុជាតិកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print