ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តកូរ៉េដឹកត្រីបានបុកជាមួយម៉ូតូហុងដា សេ១២៥មួយគ្រឿង បណ្ដាលឲ្យបុរស២នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងនឹងកើតហេតុ ហេីយរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗរីឯអ្នកបេីកបររត់គេចខ្លួនបាត់ ។ ករណីគ្រោះថ្នាក់ចរាចរខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខក្រសួងការងា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ជនរងគ្រោះរងគ្រោះឈ្មោះ សីហា ភេទប្រុសអាយុជាង២០ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅម្តុំពោធិ៍ចិនតុង ទី២ឈ្មោះ កែ គីរី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបកម្មកសំណង មានស្រុកំណើតនៅ ខេត្តពោធិ៍សាត់ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1G-0793 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកត្រី ពណ៌ស ពាក់លេខ កំពុងស្ពឺ 3A-0593 ធ្វើដំណើរបញ្ជ្រាស់ទិសគ្នា ក្នុងល្បឿនលឿនក៏ជ្រុលបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យនាក់ជិះម៉ូតូបោកក្បាលខ្ទប់និងរថយន្តស្លាប់ភ្លាមៗទាំង២នាក់នៅកន្លែងកើតហេតុតែម្តង ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
បើកតាមសំដីឈ្មោះ ណុប ភេទប្រុសអាយុ២៩ឆ្នាំដែលត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ២គ្រឿង និងមានគ្នា៤នាក់ ទើបនិងចេញពីម្តុំស្ពានជ្រោយចង្វា ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងបំណងត្រលប់ទៅផ្ទះជួល នៅម្តុំផ្សារអាកាសយាន្តពោធិ៍ចិនតុង ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែជួនគ្រោះថ្នាក់ចរាចរណ៍បែកបេះតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមក្រោយ ចំណែកសាកសពត្រូវ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ស ដារ៉ា