ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្មលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តរតនគិរី៖ ជន​សង្ស័យ​ម្នាក់​ត្រូវបានកម្លាំងអធិការដ្ឋានក្រុងបានលុងធ្វើ​ការ​ឃាត់​ខ្លួន​ពីបទចោរកម្ម ហើយកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលា​ម៉ោង​១៧ៈ៣០នាទី ​ថ្ងៃ​ទី​១៧ខែមីនា ឆ្នាំ២០២១​នៅ​ត្រង់ចំណុច​ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី​។
ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះជាប់ពាក់ព័ន្ធនិឹងករណីលួចទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋ​។
ការបង្ក្រាបឃាត់ខ្លួននោះក្រោមការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាង អ៊ូ ព្រះរាជ​អាជ្ញារង​អមសាលាដំបូងខេត្តហើយជន​សង្ស័យមានឈ្មោះ លី ម៉េង​ជាង (ហៅ ហុីវ) ភេទប្រុស អាយុ៤៣ឆ្នាំ ជន​ជាតិខ្មែរក្រោម មុខរបរជាងសំណង់ មាន​ទី​លំនៅ​ភូមិភ្នំ​ស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ត​រតនគិរី ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើ​តេស្ត​រកសារធាតុញៀន​ឃើញវិជ្ជមាន​(+)​ទៀតផង។​
ពេលឃាត់ខ្លួននោះសម្ភារដកហូតបាន​រួម​មាន​ម៉ូតូ១គ្រឿងម៉ាកវ៉េវសម្រាប់អូសរឺុម៉ក និង​ដែកអេតចាយមួយចំនួនទៀតផងដែរ ។​
បច្ចុប្បន្នជនសង្សយ័រួមទាំងវត្ថុតាងកំពុងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់៕


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print