ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋានក្រុងបានលុងធ្វើការឃាត់ខ្លួនពីបទចោរកម្ម ហើយកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧ៈ៣០នាទី ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១នៅត្រង់ចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះជាប់ពាក់ព័ន្ធនិឹងករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ការបង្ក្រាបឃាត់ខ្លួននោះក្រោមការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តហើយជនសង្ស័យមានឈ្មោះ លី ម៉េងជាង (ហៅ ហុីវ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរក្រោម មុខរបរជាងសំណង់ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនឃើញវិជ្ជមាន(+)ទៀតផង។
ពេលឃាត់ខ្លួននោះសម្ភារដកហូតបានរួមមានម៉ូតូ១គ្រឿងម៉ាកវ៉េវសម្រាប់អូសរឺុម៉ក និងដែកអេតចាយមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្សយ័រួមទាំងវត្ថុតាងកំពុងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់៕