រដ្ឋាភិបាលថៃប្រគល់មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ, រដ្ឋាភិបាលថៃប្រគល់មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

សូមជម្រាបថា, នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ប៉ាន់យ៉ារ៉ាក់ កូលថាប់ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ដែល ជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជំនួយនេះ ធ្វើឡើងក្នុងគោល បំណងចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ពលករកម្ពុជា ដែលបានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ។ ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះ បញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពី ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំង ពីរផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print