រដ្ឋបាលខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យ ចុះយកអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់​ ជាបុគ្គលិកនៅហាង Mode Store

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងរដ្ឋបាលខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ បានបន្តចុះយកអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់ ភេទស្រី នៅផ្ទះលេខ៩៤E1 ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

បេីតាមការ​លេីក​ឡេី​ងរបស់នាយករដ្ឋបាលសាលាខណ្ឌទួលគោក លោក ហួរ ហួត បានឲ្យដឹងថា អ្នកជំងឺម្នាក់មានវិជ្ជមានកូវីដ-១៩ ដែល​បានបម្រើការងារនៅហាង Mode Store ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​។

លោក ហួរ ហួត បន្ថែមទៀតថា​ ហានិភ័យនៅតែខ្ពស់ដដែល ដូចនេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត​ ស្ដាប់​តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print