ភ្នំពេញ៖ កម្លាំងរដ្ឋបាលខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានបន្តចុះយកអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់ ភេទស្រី នៅផ្ទះលេខ៩៤E1 ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមការលេីកឡេីងរបស់នាយករដ្ឋបាលសាលាខណ្ឌទួលគោក លោក ហួរ ហួត បានឲ្យដឹងថា អ្នកជំងឺម្នាក់មានវិជ្ជមានកូវីដ-១៩ ដែលបានបម្រើការងារនៅហាង Mode Store ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
លោក ហួរ ហួត បន្ថែមទៀតថា ហានិភ័យនៅតែខ្ពស់ដដែល ដូចនេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ៖ស តារា
...