ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖
១- ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស (សម្រាប់បុគ្គល)។
២- ការមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស (សម្រាប់សហគ្រាស ឬ គ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម)។
៣- ការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ប្រុងប្រយ័ត្នផងបងប្អូន !!! ត្រូវអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ គឺ :
៣ការពារ :
១-ពាក់ម៉ាស់
២-លាងដៃ
៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល
៣កុំ :
១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៉ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់អាកាសចេញចូល
២-កុំទៅកន្លែងមនុស្សច្រើនកុះករ
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម ។
សូមចូលរួមអនវុត្តអោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីសុវត្ថិភាពគ្រួសារយើង ប្រជាជនយើង និងប្រទេសជាតិយើង ៕
ដោយ, សិលា