ភ្នំពេញ, នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនោក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្ត យកសំណាក់២ដង ទើបដឹងលទ្ធផល (វិជ្ជមាន)។
សូមរំឮកថា, ប្រុងប្រយ័ត្នផងបងប្អូន !!! ត្រូវអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ គឺ :
👉៣ការពារ :
១-ពាក់ម៉ាស់
២-លាងដៃ
៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល
👉៣កុំ :
១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៉ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់អាកាសចេញចូល
២-កុំទៅកន្លែងមនុស្សច្រើនកុះករ
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម ។
☀️សូមចូលរួមអនវុត្តអោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីសុវត្ថិភាពគ្រួសារយើង ប្រជាជនយើង និងប្រទេសជាតិយើង ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖
– ចំនួនអ្នកឆ្លងសរុប៖ ១៥៧៨នាក់
– ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១០៦២នាក់
– ចំនួនអ្នកជាសះស្បើយ៖ ៩១៧នាក់៕
ដោយ, សុខ ខេមរា