តើវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិនមានវត្តមាននៅក្នុងប្រទេសណាខ្លះហើយ?

ចែករំលែក៖

វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន បានបញ្ជូនទៅក្រៅប្រទេសបានបញ្ជាក់ពីប្រសិទ្ធភាពក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងបង្កើនកិត្តិយស ទំនុកចិត្តដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា វេជ្ជសាស្ត្ររបស់ចិននៅលើទីផ្សារពិភពលោក។
នៅពាក់កណ្តាលឆ្នាំ២០២០ ចិនមានវ៉ាក់សាំងដល់ទៅ៥ប្រភេទដែលបានធ្វើតេស្តដំណាក់កាលទីបី នៅក្នុងប្រទេស ក្នុងនោះមានពីរប្រភេទធ្វើតេស្តនៅក្រៅប្រទេស គឺ វ៉ាក់សាំង Shinopharm និង Sinovac ឬហៅថា(CoronaVac)។ ប្រសិទ្ធភាពនៃការធ្វើតេស្តនោះ មានលទ្ធផលខុសគ្នា។ ប្រសិទ្ធភាពរបស់ Sinovac ដែលធ្វើតេស្តនៅប្រេស៊ីល និងតួកគី មានប្រសិទ្ធភាព ពី ៥០ដល់៩០ភាគរយ។ ចំណែក Sinopharm វិញមានប្រសិទ្ធភាព ចាប់ពី ៧០ដល់ ៨៦ភាគរយ។
កាលពីខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់ទៅកាន់អង្គការសុខភាពពិភពលោកថា ទីក្រុងប៉េកាំងនឹងប្រែក្លាយវ៉ាក់សាំងរបស់ចិនទៅជា ទំនិញសាធារណៈរបស់ពិភពលោកទាំងមូល។ មកទល់ពេលនេះ ក្រសួងការបរទេសចិន បានប្រកាស ថា ចិនបានផ្តល់ជំនួយវ៉ាក់សាំងអត់គិតថ្លៃដល់៥៣ប្រទេស និងលក់ឲ្យ ២៣ប្រទេសផ្សេងទៀត សរុប ៧៦ប្រទេសហើយដែលបានប្រើប្រាស់វ៉ាក់សាំងរបស់ចិន។
ជាមួយគ្នានេះដែរ ចិនក៏បានផ្តល់ប្រាក់កម្ចីសម្រាប់ទិញវ៉ាក់សាំង ដែលមានទឹកប្រាក់ដល់ទៅ១ពាន់លានដុល្លារដល់ប្រទេសអាមេរិកឡាទីន កាលពីខែមិថុនាឆ្នាំ២០២០ ។ សរុបចិននឹងលក់វ៉ាក់សាំង៥៣០លានដូសដល់ប្រទេសអាមេរិកឡាទីន។
បច្ចុប្បន្នចិនក៏បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសតំបន់អឺរ៉ុប នូវប្រភេទវ៉ាក់សាំង(Sinopharm) ក្នុងនោះមានប្រទេស Serbiaនិង Berlarus …។ ចំណែកនៅតំបន់មជ្ឈិមបូព៌ាមាន អារ៉ាប់រួម បារ៉ែន ។ នៅអាមេរិកខាងត្បូង មានប្រេស៊ីល ប៉េរូ …៕

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print