ខេត្តសៀមរាប,នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញ ចូលថ្វាយបង្គំ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ នៅក្រុង-ខេត្តសៀមរាប។
លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងថា, ក្នុងនាមខ្ញុំបាទ តំណាងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទ បានចូលថ្វាយបង្គំ ព្រះមហាវិមលធម្ម
ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីសាកសួរសុខទុក្ខនិងជាការលើកទឹកព្រះទ័យព្រះអង្គ បានបន្តការងារព្រះពុទ្ធសាសនា
ការអប់រំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងសិស្សគណ ដែលព្រះអង្គតែងបាន បំពេញកន្លងមកប្រកបដោយគុណប្រយោជន៍ដ៏ធំធេង សម្រាប់ខេត្តសៀមរាបទាំងមូល។
លោកបន្តថា, ខ្ញុំព្រះករុណា ខ្ញុំបាទ បានប្រគេនបច្ច័យ ចំនួន មួយលានរៀល ដើម្បីទ្រទ្រង់ចង្ហាន់ក្នុងវត្តផងដែរ។
សូមប្រគេនពរព្រះមហាវិមលធម្ម មានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ជាអង្វែងតទៅ៕
ដោយ, សិលា