រដ្ឋបាលខេត្តព្រះសីហនុ​ ចូលរួម​កិច្ចប្រជុំបន្ទាន់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ video conference ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ video conference ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។

កិច្ចប្រជុំមានរបៀបរវ:ចំនួន ៤មានដូចខាងក្រោម៖

១.ប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយលោក ជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់បាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

២.ពិភាក្សា ស្តីពីការបង្កើតអនុគណៈកម្មាធិការ និងការបែង ចែកតួនាទីភារកិច្ច។

៣.បទបង្ហាញ ស្ដីពីផែនការសកម្មភាពផ្ដល់វ៉ាក់សាំងដោយឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល។

៤.ផ្សេងៗ។

ក្នុង​ឱកាស​នោះ​លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណ:កម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានប្រសាសន៍បើកកិច្ចប្រជុំថា៖​ នេះជាកិច្ចប្រជុំលើកទី១ របស់គណ:កម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយពិនិត្យឃើញថាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រព្រឹត្តមានភាពល្អ លឿន ស្របតាមតម្រូវការ ក្នុងបរិបទការឆ្លងរ៏ករាលដាលនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ ព្រៃវែង ខេត្តតាកែវ ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ណាស់ ក្នុងការការពារ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព ។ ការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនាពេលនេះ ដោយសារតែវ៉ាក់សាំងរបស់យើងមានកំណត់ យើងជ្រើសរើសក្រុមអទិភាពជាមុន។ កន្លងមកការចាក់វ៉ាក់សាំងមានភាពរញេរញៃ ទាមទារឱ្យយើងដោះស្រាយជាបន្ទាន់តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី​ ឱ វណ្ណឌីន បានបន្តថា ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅតាមធម្មតា ចំពោះមនុស្សដែលមានអាយុ៦០ឆ្នាំឡើង ព្រោះពួកគាត់ងាយរងគ្រោះ ដូច្នេះយើងត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋដែលស្ម័គ្រ ចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មានអាយុ ៦០ឆ្នាំឡើង នៅតាមមូលដ្ឋាន ដើម្បីអញ្ជើញមកចាក់វ៉ាក់សាំងជូនពួកគាត់បានទាន់ពេលវេលា ។ រាជធានី-ខេត្តនីមួយៗ ត្រូវស្រង់ស្ថិតិមនុស្សដែលមានអាយុ ៦០ឆ្នាំឡើង ចាក់វ៉ាក់សាំងបានប៉ុន្មាននាក់ នៅសល់ប៉ុន្មាននាក់ ដើម្បីយើងជម្រុញការចាក់វ៉ាក់សាំងជូនពួកគាត់បានលឿន ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print